Wednesday, October 4, 2017

កាស៊ីណូអត់ច្បាប់ថៅកែប្រើអង្គរក្សគំរាមបាញ់មន្រ្តីនគរបាលពេលចុះសួរនាំរកច្បាប់


កាស៊ីណូមួយកន្លែងនៅចំណុចភូមិប្រោះស្វាឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បាននឹងកំពុងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទដោយមិនបានធ្វើច្បាប់ទម្លាប់អ្វីទេ។
មិនតែប៉ុណ្ណោះនៅពេលដែលសមត្ថកិច្ចស្រុកចុះសួរនាំរកឯកសារច្បាប់ទម្លាប់!ស្រាប់តែម្ចាស់កាស៊ីណូនោះបានប្រើភាសាមិនសមរម្យមកលើពួកគាត់និងឲ្យអង្គរក្សម្នាក់ដែលកាន់កាំភ្លើងខ្លីច្រានសមត្ថកិច្ចប៉ើងរួចគំរាមបាញ់ចោលទៀតផង។
ប្រភពបានឲ្យដឹងថាកាស៊ីណូនេះគឺទើបនិងបើកលេងនៅថ្ងៃទី០៤តុលាឆ្នាំ២០១៧នេះហើយបានបង្កកើតជាហឹង្សាប្រតាយប្រតប់គ្នារវាងភាគីម្ចាស់កាស៊ីនិងសមត្ថកិច្ចមូលដ្ឋាន។
ក្រុមអ្នកលេងល្បែងទាំងនោះបានឲ្យដឹងថា ពួកគេហ៊ានមកលេងល្បែងទីនេះព្រោះម្ចាស់កាស៊ីណូខាងលើជាអ្នកមានអំណាចធំ ហើយមុននឹងគេបើកលេងគឺបានរត់ការជាមួយចៅហ្វាយខេត្តនិងស្នងការខេត្តអស់ហើយ។ក្នុងនោះអ្នកដែលមកលេងល្បែងភាគច្រើនជាខ្មែរយើង! រីឯជនបរទេសមិនសូវជាមានមកលេងទេ។
ពោលគឺនៅរសៀលថ្ងៃទី០៤ខែតុលានេះគឺអង្គរក្សម្ចាស់កាស៊ីណូបានច្រាននិងគំរាមប៉ូលិសជានាយផ្នែកម្នាក់គឺនៅពេលដែលប៉ូលិសរូបនោះដឹកនាំកំលាំងចុះសួរនាំក្នុងកាស៊ីណូ។
លោក សុខ ចន្ទ័ឬទ្ធី នាយផ្នែកនគរអន្តោប្រវេសន៍ស្រុកព្រះស្ដេច បានឲ្យដឹងថា លោកហួសចិត្តយ៉ាងខ្លាំងទៅលើម្ចាស់កាស៊ីខាងលើដែលបានបញ្ជាឲ្យអង្គរក្សរបស់ខ្លួនច្រានលោកប៉ើង ហើយគំរាមបាញ់លោកចោលទៀតផងគឺអយុត្តិធម៌ណាស់សម្រាប់រូបលោក។ ជាមួយគ្នានោះបានធ្វើឲ្យលោកមានការភិតភ័យយ៉ាងខ្លាំងពីសុវត្តិភាពផ្ទាល់ខ្លួន ហើយលោកក៏បានឡើងរថយន្តនិងដឹកនាំកំលាំងចេញទីនោះ ខណៈពេលនោះក្រុមសមត្ថកិច្ចមិនទាន់ចេញផុតពីកាស៊ីណូផង!ស្រាប់តែអង្គរក្សរូបនោះចេញតាមរកបាញ់លោកទៀតតែត្រូវបានឈ្មោះ ផល ដែលជាមេការកាស៊ីណូបានចាប់ឃាត់ទាញជនដៃដល់យកទៅក្នុងសង្វៀនជល់មាន់វិញបាត់ទៅ។
ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុគឺលោកបានដឹកនាំកំលាំងចុះទៅសួរនាំរកច្បាប់ទម្លាប់គឺតាមបទបញ្ជាថ្នាក់លើហើយលោកក៏មិនបាននិយាយស្ដីអ្វីច្រើនដែរក្រៅពីសួររកច្បាប់ ប៉ុន្តែបែរជាជនដៃដល់បានប្រើភាសាអសុរស់មកលើរូបលោកនិងកូនចៅ ថាហែងចេញឲ្យផុតពីកន្លែងអញ! បើហែងចង់ដឹងច្បាប់ហែងទៅសួរចៅហ្វាយខេត្តព្រៃវែងនិងស្នងការខេត្តទៅ ភ្លាមនោះរូបគេច្រឡោតតោតតូងខឹងហក់មកច្រានរូបគាត់និងគំរាមបាញ់លោកចោលទៀតផង។
ជំវិញករណីនេះលោក ជ័យ សេងហ៊ាង អធិការស្រុកព្រះស្ដេចបានឲ្យដឹងថា កាស៊ីណូនេះមានច្បាប់ឬអត់លោកមិនដឹងទេព្រោះគេអត់ជូនដំណឹងហើយពេលឲ្យកំលាំងចុះទៅសួរនាំស្រាប់តែមានរឿង។
លោក ស្រេង ជា ស្នងការខេត្តព្រៃវែងបានឲ្យដឹងថា កាស៊ីណូនេះអត់ច្បាប់ទេហើយលោកបានបញ្ជាឲ្យកំលាំងចុះបិតហើយគឺនៅក្រោយពេលមានរឿងដូចខាងលើ៕
ប្រភព៖​ ហ្វេសប៊ុក តំបន់ មេគង្គ
   




ប្រភព៖  toutovnews.com

No comments:

Post a Comment