Thursday, October 5, 2017

អាហារដែលជួយដល់អ្នកច្រាលអាស៊ីតក្នុងក្រពះ


ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​អាច​កាន់តែ ធ្ងន់​ឡើង​ៗ នៅ​ពេល​អ្នក​ទទួលទាន​អាហារ​មួយ​ចំនួន ។ ខណៈ​ពេល​ដែល​អាហារ​មួយ​ចំនួន​ដូច​ជា​ជាតិ​កាហ្វេ​អ៉ីន អាហារ​ចៀន ឬ​បំពង និង​អាហារ​ដែល​មាន​រសជាតិ​ហឹរ គឺ​ត្រូវ​ចៀសវាង​ដាច់ខាត​ចំពោះ​អ្នកមាន​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​។ ទន្ទឹម​នឹង​នេះ​ក៏​មាន​អាហារ​មួយ​ចំនួន​ដែល​អ្នកមាន​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​អាច​បរិភោគ​បាន​ផង​ដែរ ។ ប្រសិនបើ​អ្នក​មិនដឹង​ថា ​ត្រូវ​បរិភោគ​អ្វី​នៅ​ពេល​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​រើ​ឡើង ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​គួរតែ​ទទួលទាន ៖
១-​ផ្លែ​រុក្ខជាតិ​ដែល​មាន​រសជាតិ​ជូរ​តិចតួច
ផ្លែ​រុក្ខជាតិ​ដូច​ជា​ផ្លែ​ចេក និង​ផ្លែ​ព័រ ព្រមទាំង​ផ្លែ​ឈើ​ផ្សេង​ទៀត​ដែល​មាន​រសជាតិ​ជូរ​តិចតួច​គឺ​ល្អ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ច្រាល​អាស៊ីត​។ ផ្លែ​ឈើ​ទាំងនេះ​មិន​ត្រឹមតែ​ផ្ទុក​វីតាមីន និង​សារធាតុ​រ៉ែ​ដែល​អាច​ជួយ​បង្កើត​ជញ្ជាំង​ក្រពះ​ដែល​រង​ការ​បំផ្លាញ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ការពារ​ស្រទាប់​ក្រពះ​របស់​អ្នក​ពី​ការ​បំផ្លាញ​ដោយ​ជាតិ​អាស៊ីត​ផង​ដែរ ។
២-​បន្លែ​ស្រុស​ឆ្អិន
បន្លែ​ដែល​ស្រុស​រួច​ងាយស្រួល​ក្នុង​ការ​រំលាយ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​មិន​ត្រូវការ​អាស៊ីត​ក្រពះ​ច្រើន​ដើម្បី​ស្រូប​យក​នោះ​ទេ ប៉ុន្តែ​វា​ក៏​មានដំណើរ​ការ​យ៉ាង​ឆាប់រហ័ស​ចេញពី​ក្រពះ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ពោះវៀន ។
៣-​ទឹកដោះគោ
ទឹកដោះគោ​ល្អ​បំផុត​សម្រាប់​ព្យាបាល​ការ​រលាក​ក្រពះ និង​បំពង់​អាហារ ។ នៅ​ពេល​ដែល​អ្នក​ទទួលទាន​ទឹកដោះគោ​ត្រជាក់ វា​ជួយ​បំបាត់​អាការ​ចុក​ឆ្អល់​បំពង់ក ហើយ​សារជាតិ​ធម្មជាតិ​របស់​វា​នឹង​ជួយ​បន្សាប​ជាតិ​អាស៊ីត​ដែល​មាន​លើសលុប​នៅ​ក្នុង​ក្រពះ ។
៤-​សាច់​គ្មាន​ខ្លាញ់
សាច់​ដែល​មាន​ជាតិ​ខ្លាញ់​តិច និង​មាន​ប្រូតេអ៊ីន​ច្រើន​ដូច​ជា​សាច់​មាន់ និង​សាច់​ត្រី​អាច​ជួយ​កាត់​បន្ថយ​ការ​ច្រាល​អាស៊ីត ។ ប៉ុន្តែ​សូម​ចៀស​វា​ការ​ចម្អិន​វា​ដោយ​ចៀន ឬ​បំពង អ្នក​អាច​ដុត អាំង រឺ​ស្ងោរ​វា​មុន​ទទួលទាន ។
៥-​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព
នៅ​ពេល​អ្នកមាន​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ អ្នក​ត្រូវ​កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​ខ្លាញ់​ឆ្អែត និង​ខ្លាញ់ ឬ​ប្រេង​ដែល​បាន​ចម្រាញ់​រួច ហើយ​ជំនួស​ពួក​វា​ដោយ​ជាតិ​ខ្លាញ់​មិន​ឆ្អែត​ដែល​ខ្លាញ់​ប្រភេទ​នេះ​ល្អ​ចំពោះ​សុខភាព​ជាង​មាន​ដូច​ជា​ផ្លែ​ប័​រ flaxseeds  គ្រាប់​វ៉​ល​ណាត់ ប្រេង​អូ​លីវ និង​ប្រេងល្ង
៦-​ ខ្ញី
ខ្ញីមានអត្ថប្រយោជន័យ៉ាងខ្លាំងជួយដល់អ្នកដែលមានបញ្ហាអាស៉ីតក្នុងក្រពះព្រោះវាជួយប្រព័ន្ធរំលាយអាហារបានល្អ។ អ្នកអាចពិសារទឹកខ្ញី២ទៅ៣ដងក្នុងមួយថ្ងៃដើម្បីកាត់បន្ថយអាស៉ីតក្នុងក្រពះនិងដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារផងដែរ។
៧-​ ធ្វើលំហាត់ប្រាណ
ការហាត់ប្រាណអោយបានទៀតទាត់គឺជួយតុល្យភាពរាងកាយនិងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ ការហាត់ប្រាណគួរតែធ្វើអោយបានយ៉ាងតិច៣០នាទី និងយ៉ាងហោចណាស់៥ថ្ងៃក្នុងមួយសប្តាហ៍ដែរ។
 

ប្រភព៖ toutovnews.com

No comments:

Post a Comment