
ការប្តូរផ្លាស់រថយន្តទំនើបរបស់តារាល្បីៗមិនមែនជារឿងចម្លែកទេ ប៉ុន្តែសម្រាប់ការប្តូរផ្លាស់រថយន្ត របស់ សុខ ពិសី ដែលធ្វើឲ្យមានការចាប់អារម្មណ៍ គឺដោយសារតារាស្រីរូបនេះទើបតែបានគិតចង់ប្តូររថយន្ត រយៈពេលតែមួយថ្ងៃទេ គឺនៅថ្ងៃទី០៦កញ្ញា ពោលគឺនៅពេលនោះនាងក៏បានបញ្ជាក់ប្រាប់អ្នកកាសែតផងដែរ ប៉ុន្តែគម្រោងនោះស្ថិតក្នុងការពិចារណា និងសួរនាំយោបល់ពីប៉ារបស់នាងសិន ទើបសម្រេចតាមក្រោយ។
ស្រាប់តែនៅថ្ងៃទី០៧ ម្សិលមិញនាងបានទិញរថយន្តថ្មីម៉ាកLexus GX 460 ស៊េរីឆ្នាំ២០១៧ បានហើយ ទើបធ្វើឲ្យមានមតិជាច្រើនលាន់មាត់ថា ប្រាក់តម្កល់របស់ សុខ ពិសី ពិតជាមិនធម្មតាទេ ដោយនាងចង់ដូររថយន្តទំនើបពេលណាក៏បាន។ តែចំណុចនេះ សុខ ពិសី បានប្រាប់ថា ការដូររថយន្តថ្មីនេះនាងមិនបានយកលុយទាំងដុលទៅទិញទេ គឺនាងលក់រថយន្តចាស់ ម៉ាកRange Rover ក៏បានតម្លៃខ្ពស់គួរសមដែរ ហើយនាងគ្រាន់តែបន្ថែមលុយក្នុង ហោប៉ៅ មួយចំនួនទៀតក៏ទិញរថយន្តថ្មីនេះបាន មិនមែននាងមានលុយច្រើនអីទេ ហើយឡានថ្មីនេះមានតម្លៃត្រឹមតែដប់មួយម៉ឺនប្រាំពាន់ដុល្លារប៉ុណ្ណោះ៕P





No comments:
Post a Comment