ជូនប្អូនប្រុស ម្ចាស់ផេក TVFB ជ្រាប ៖
មន្ត្រីមានល្អ មានអាក្រក់ បើមន្ត្រីធ្វើល្អត្រូវតែលើកទឹកចិត្តគាំទ្រកោតសរសើរ បើមន្ត្រីអសកម្មរឹះគន់ទៅអត់មានអ្នកណាហាមទេ ។ ប្អូនថាទឹកលិចក្រុងមិននាំគ្នារកដំណោះស្រាយ បែជាមករករឿង Facebook ប្អូនទៅវិញ ? បងចង់ប្រាប់ថា មន្ត្រីអាជ្ញាធរមិនមែនជាមន្ត្រីគ្រាប់ល្ពៅដូចប្អូនលើកឡើងនោះទេ ។ ប្អូនឃើញក្នុងរូបខាងក្រោមនេះហើយ ពេលភ្លៀងម្ដងៗមន្ត្រីអាជ្ញាធរខិតខំបែបណា ? ប្អូនដែលចុះលុយទឹកទេកុំថាឡើយចុះក្នុងលូ ? ក្រៅពីជិះធុងទឹកកកថតសើចចំអកអោយប្រទេសជាតិខ្លួនឯងតើប្អូនបានធ្វើអ្វីខ្លះចំពោះបញ្ហារំដោះទឹកជន់លិចនោះ ?
ដំណោះស្រាយដែលល្អពេលទឹកភ្លៀងជន់លិចគឺត្រូវរួមគ្នាជួយរកផ្លូវបង្ហូរទឹកចេញ មិនមែនទៅថតបង្ហោះសើចសប្បាយក្អាកក្អាយដូចប្អូននោះទេ ។















No comments:
Post a Comment